កីឡា

Salah ៖ យើងមានទំនុកចិត្តពេក ពេលលេងប៉ះនឹង Inter

ហង្សក្រហម Liverpool បានទទួលលទ្ធផល ត្រឹមបរាជ័យ ពេលលេង ប៉ះនឹងក្រុមយក្សអ៊ីតាលី Inter Milan ប៉ុន្តែ
នៅតែធានា បានកៅអីទៅលេងវគ្គបន្ត នៅឡើយសម្រាប់ ពានរង្វាន់ Champions League ។

នៅក្រោយការ ប្រកួតកីឡាករ ខ្សែប្រយុទ្ធជួរមុខ Mo Salah បានសារភាពថាក្រុម Liverpool ពិតជាមានកំហុស ពិតមែន ពីព្រោះថា កីឡាករទាំងអស់ហាក់ ដូចជាបានមើលងាយសមត្ថភាព របស់ក្រុមប្រកួតពិតមែន ហើយបានបង្ហាញ ភាពប្រឹងប្រែងមិនទាន់ អស់នៅឡើយ ។

លទ្ធផល១ទល់នឹង០នៅទឹកដី Anfield មិនសូវធ្វើឲ្យក្រុមនិងអ្នកគាំទ្រ សប្បាយចិត្តឡើយប៉ុន្តែដោយសារលទ្ធផល កាលពីជើងទី១នៅទឹកដី
San Siro ក្នុងលទ្ធផល២ ទល់នឹង០បានធ្វើឲ្យ Liverpool អាចឡើងទៅវគ្គ៨ក្រុមចុង ក្រោយរងចាំការចាប់ក្រុមសាជាថ្មី នៅក្នុងពានរង្វាន់
Champions League ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top