កីឡា

Arsenal បង្កើតក្រុមអ្នកគាំទ្រ សម្រាប់អ៊ុយក្រែន ជាលើកដំបូង

ក្លឹបកាំភ្លើងធំ Arsenal ជាផ្លូវការបានចូលរួមជាមួយ នឹងក្លឹបផ្សេងទៀត និងវិទ្យសា្ថនជាច្រើន នៅលើសកលលោក ដើម្បីបញ្ចូនការគាំទ្រ របស់ពួកគេទៅកាន់ ប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរទៅដោយសង្គ្រាម ឈ្លានពានពីសំណាក់ប្រទេសរុស្សី។

ក្លឹប Arsenal បានប្រកាសបង្កើតក្រុមអ្នកគាំទ្រ ឬ Supporter Club ជាលើកដំបូងនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រ និងសាមគ្គីភាពគ្នា ចំពោះប្រទេស អ៊ុយក្រែន ដែលកំពុងទទួលរងផលប៉ះពាល់ខ្លាំង ដោយសារសង្គ្រាមលើកនេះ។

សកម្មភាពរបស់ក្រុមអ្នកគាំទ្រ នឹងធ្វើឡើងដើម្បីអាចប្រមូលជំនួយ ជាប្រាក់កាសសំភារៈទាំងឡាយផង ដើម្បីផ្តល់ជាជំនួយមនុស្សធម៍បញ្ជូន ទៅដល់ពលរដ្ឋអ៊ុយក្រែនដែល កំពុងត្រូវការជំនួយខ្លាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top