ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាកីឡាករបារាំងរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីធ្វើបាន២គ្រាប់ទល់នឹង Mallorca ធ្វើឲ្យគេមាន៤១៣គ្រាប់ក្នុងអាជីព ច្រើនជាង Thierry Henry ២គ្រាប់។
ការប្រកួតកាលពីយប់មិញក្នុងក្របខណ្ឌ La Liga កីឡាករសញ្ជាតិបារាំងធ្វើបានល្អមែនទែន ដោយបានទាត់បញ្ចូលទី២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូលមួយគ្រាប់ ជួយ Real Madrid ឈ្នះ Mallorca ៣-០។ Madrid បច្ចុប្បន្នកំពុងឈរកំពូលតារាងលីគគម្លាត១០ពិន្ទុពីក្រុមលេខ២ Sevilla។
២គ្រាប់បន្ថែមខាងលើបានធ្វើឲ្យ Benzema វ៉ាកំណត់ត្រា Henry ក្លាយជាកីឡាករបារាំងរកបានគ្រាប់ច្រើនជាងគេគិតទាំងក្លឹបនិងជម្រើសជាតិមាន៤១៣គ្រាប់។ Benzema ក៏កំពុងស្ថិតនៅកំពូលតារាងជាកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេនៅ La Liga រដូវកាលនេះដែរមាន២២គ្រាប់៕ Source: Sabay