កីឡា

កីឡាករ Manchester United ៖ អារម្មណ៍ របស់លោកកាន់តែប្រសើរឡើង នៅពេលលោកឆ្លើយតប ទៅនឹងវីដេអូ បំពានរបស់អ្នកគាំទ្រ

អង់គ្លេស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ Marcus Rashford ឆ្នើមត្រូវបានគេថត បន្ទាប់ពីក្រុម Manchester United របស់លោកត្រូវ បានយកឈ្នះ ១-0 ដោយ Atletico Madrid នៅ Old Trafford វគ្គ ១៦ ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League ជាមួយនឹងក្រុមម្ចាស់ផ្ទះចាញ់ ២-១ចប់ការប្រកួត ។

ខ្សែវីដេអូបង្ហាញថា លោក Rashford បានដើរកាត់អ្នកគាំទ្រ នៅខាងក្រៅដី ដោយបានឮសំឡេង អ្វីមួយស្រែក រួចព្យាយាមសំដៅ ទៅរកពួកគេ មុនពេលត្រូវបានសន្តិសុខ នាំទៅឆ្ងាយ ។ Marcus Rashford បាននិយាយថា អារម្មណ៍ របស់លោក បានប្រសើរឡើង បន្ទាប់ពីវីដេអូ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានលេចឡើង ដើម្បីបង្ហាញថា លោកព្យាយាមប្រឈមមុខ នឹងអ្នកគាំទ្រ ។

កីឡាករបាល់ទាត់វ័យ ២៤ ឆ្នាំរូបនេះ ហាក់ដូចជាធ្វើកាយវិការ ដោយដៃរបស់លោកទៅកាន់អ្នកគាំទ្រ នៅពេលដែលលោកដើរចេញ ។ កីឡាករ Rashford បានចូលលេងនៅពាក់កណ្តាលតង់ទី២ ទល់នឹង Atletico រកបាន ២១ គ្រាប់ សម្រាប់ការប្រកួតទាំងអស់ កាលពីរដូវកាលមុន ប៉ុន្តែលោកបានស៊ុតបញ្ចូលទី បានត្រឹមតែ ៥ ដងប៉ុណ្ណោះ ក្នុងយុទ្ធនាការនេះ បន្ទាប់ពីលោកបានត្រលប់ ពីការវះកាត់ស្មា កាលពីខែតុលា ។

ហើយកីឡាករជម្រើសជាតិអង់គ្លេស បានចាប់ផ្តើមប្រកួតតែ២លើកគត់ ក្នុងចំណោមការប្រកួតចំនួន៧ចុង ក្រោយរបស់ United គ្រប់ការប្រកួតទាំងអស់។ ឥឡូវនេះលោក បានស្វែងរកការបញ្ជាក់ ពីសកម្មភាពរបស់លោកកាលពីយប់ថ្ងៃអង្គារ នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏រំភើបមួយនៅលើ Twitter ៕ ដោយ៖លី ភីលីព

Most Popular

To Top