កីឡា

តម្លៃ​សំបុត្រ​ប្រកួត​​ Liverpool vs​ Man Utd នៅ​ប្រទេស​ថៃ​ មាន​តម្លៃ​ចាប់​ពី​ ១៥០​ដុល្លារ​ឡើង​ទៅ​

តម្លៃ​សំបុត្រ​ប្រកួត​មិត្តភាព​ Pre-Season រវាង​ក្លឹប​ Liverpool ប៉ះ​នឹង​ក្លឹប​ Manchester United នៅ​ប្រទេស​ថៃ​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា​ ឆ្នាំ​២០២២ខាង​មុខ​ នឹង​មានតម្លៃ​ចាប់​ពី​ ៥,០០០-២៥,០០០លុយ​បាត​ថៃ​ (ចន្លោះ​ពី​១៥០-៧៥៣ដុល្លារ​)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ Bangkok Post ក្នុង​ថ្ងៃ​នេះ​។

ការ​ប្រកួត​ខាង​លើ​នេះ ​នឹង​ធ្វើ​នៅ​ទីលាន​ Rajamangala នៅ​ឯ​ទី​ក្រុង​បាងកក ដោយ​អាច​ផ្ទុក​អាច​គាំទ្រ ​ចូល​ទស្សនា​ដោយ​ផ្ទាល់​ចំនួន​ ៥១,០០០កៅអី​។

យ៉ាង​ណា​ចំពោះ​តម្លៃ​សំបុត្រ​ខ្ទង់​រាប់​រយ​ដុល្លារ​ឡើង​នេះ​ អ្នកគាំទ្រ​ជនជាតិ​ថៃ ​មួយ​ចំនួន​មាន​ការ​ត្អូញត្អែរ​ថា​ តម្លៃ​នៃ​ការ​ចូល​មើល​ប្រកួត​ខាង​លើ​នេះ​មាន​តម្លៃ​ខ្ពស់​ពេក​៕

Most Popular

To Top