កីឡា

Rooney នឹងបន្តរស់នៅជាមួយនឹង Derby ទោះបីត្រូវកាត់ចេញ​ ទៅលីគទី៣ក្តី

អតីតកីឡាករឆ្នើម របស់ក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney នៅថ្ងៃនេះបានបង្ហាញ ការប្តេជ្ញាចិត្តថា នឹងនៅតែបន្តការងាររបស់គាត់ ជាមួយនឹងក្លឹប Derby County ដដែលទោះបីជាក្លឹបត្រូវបានកាត់ចេញ ទៅលេងនៅលីគទី៣ របស់អង់គ្លេស នារដូវកាលក្រោយក្តី។

លោក Rooney បាននិយាយថា លោកនៅតែមានបំណង ក្នុងការបន្តស្នាក់នៅ និងជួយដឹកនាំក្រុមត្រឡប់មករកថ្ងៃ ដែលសប្បាយរីករាយ ដូចកាលពីគ្រាមុនវិញ ក្រោយបានដឹងលទ្ធផលជាផ្លូវការហើយថា នឹងត្រូវកាត់ចេញទៅលីគទី៣ ជាផ្លូវការ។

ប្រកួតចុងក្រោយចាញ់ Queens Park Rangers និងស្មើក្រុម Swansea គឺបានធ្វើឲ្យ Derby មិនអាចស្រោចស្រងពិន្ទុបានឡើយ​ ចេញពីការពិន័យដោយសហព័ន្ធបាល់ទាត់ កាត់ពិន្ធុពួកគេ ដល់ទៅ២១ ជាមួយនឹងទោសកំហុស ផ្នែកកិច្ចការងារ រដ្ឋបាលកាលពីគ្រាកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top