កីឡាករខ្សែការពារឆ្នើម ជើងចាស់ Giorgio Chiellini ទីបំផុតបានប្រកាស ក្នុងការចូលនិវត្ត ពីក្រុមជម្រើសជាតិអ៊ីតាលីហើយ នៅក្នុងការប្រកួតមិត្តភាពចុងក្រោយ នាពេលខាងមុខនេះ។
ប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ បានបញ្ជាក់ហើយថា នឹងព្យួរស្បែកជើងជាមួយនឹងជម្រើសជាតិ ក្រោយចប់ការប្រកួតមួយ នៅកីឡាដ្ឋាន Wembley របសអង់គ្លេសប្រកួត ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។
កីឡាករកំពូលរូបនេះ បានជួយឲ្យអ៊ីតាលីឡើង ទៅដល់ចំណុចល្អបំផុត កាលពីឆ្នាំទៅដោយ អាចលើកពានរង្វាន់អឺរ៉ូ ឆ្នាំ២០២០ បានប៉ុន្តែបែរជាមិនអាចសម្រេចក្តីស្រម៉ៃ ទៅលេងនៅពានរង្វាន់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២នេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី