យោងតាមការចេញផ្សាយដោយ 90min នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala តាមរយៈតំណាងកីឡាករផ្ទាល់ គឺត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នា ជាមួយនឹងក្លឹបយក្សអ៊ីតាលី Inter Milan រួចទៅហើយអំពីលទ្ធភាព នៃការដោះដូរតាំងតែពិសប្តាហ៍មុន។

កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់ត្រូវបានគេដឹងដែរមកហើយថា នឹងត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការចាកចេញពីក្លឹប Juventus ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនឡើយ នៅរដូវក្តៅខាងមុខ ដោយសារតែមិនអាចសម្រេចបាន កិច្ចព្រមព្រៀងថ្មី ក្នុងការបន្តកុងត្រាជាមួយគ្នា។
ក្រៅតែពីក្លឹប Inter Milan ហើយនោះកីឡាករ Dybala ក៏ត្រូវបានគេដឹងដែរថា ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេស ដូចជា Man UTD, Chelsea និងSpurs ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
