កីឡា

Wolves ពីចារណាសុំចរចាជាមួយនឹង Guedes តម្លៃ១៥លានផោន

យោងតាមការចេញផ្សាយដោយ The Telegraph នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្លឹប Valencia ដែលមានឈ្មោះថា Goncalo Guedes
បានកំពុងក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបជាច្រើន ដែលក្នុងនោះទាំងក្លឹប Wolves របស់អង់គ្លេសផងដែរ។

Wolves បច្ចុប្បន្នកំពុងដាក់គោលដៅសំខាន់ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធកណ្តាលម្នាក់ ឲ្យបាននៅរដូវក្តៅខាងមុខនេះខណៈដែល Guedes បច្ចុប្បន្នកំពុងនៅ សល់កុងត្រាត្រឹមតែរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា កីឡាកររូបនេះអាចមានតម្លៃប្រមាណជា ១៥លានផោនហើយមានវ័យ២៥ឆ្នាំមានសមត្ថភាពអាចលេងទាំងតំបន់ប្រយុទ្ធកណ្តាល និងលេងនៅតំបន់ ប្រយុទ្ធស្លាបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top