កីឡា

ផ្អើល​ស្លាប់ ​ពេញ​ពិភពលោក ពេល​នេះ Raiola ផ្ញើ​សារ​ពី​ពេទ្យ​ថា​ ខ្លួន​នៅ​រស់​នៅ​ឡើយ​ទេ

កំពូល​ភ្នាក់ងារ​បាល់ទាត់​ដ៏​ល្បី Mino Raiola បាន​ចេញ​មក​បដិសេធ​ ចំពោះ​ព័ត៌មាន​​ចុះ​ផ្សារ​ថា​ លោក​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កាល​ពី​យប់​មិញ។

សារព័ត៌មាន​ប្រទេស​អ៊ីតាលី​​បាន​ចុះ​ផ្សាយ​ខុស​ថា Raiola វ័យ​៥៤​ឆ្នាំ​បាន​ស្លាប់​ បន្ទាប់​មក​​រឿងរ៉ាវ​នេះ​ត្រូវ​បាន​កាសែត​ជុំវិញ​ពិភពលោក​បាន​ចុះ​ផ្សាយ​បន្ត។ សូម្បី​តែ​ក្លឹប Real Madrid ក៏​បាន​ផ្ញើ​សារ​ចូលរួម​រំលែកទុក្ខ​ផង​ដែរ ក្រោយ​ព័ត៌មាន​ក្លែងក្លាយ​​នេះ​​បាន​ផ្ទុះ​ឡើង។

យ៉ាងណាមិញ Raiola សាមី​ខ្លួន​បាន​​ចេញ​សារ​បដិសេធ​​ព័ត៌មាន​​ខាង​លើ​ពី​​លើ​គ្រែ​នៅ​មន្ទីរពេទ្យ។ តាម​ការ​ឲ្យ​ដឹង Raiola មាន​​បញ្ហា​ជំងឺ​​សួត កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ សូម្បី​តែ​គ្រួសារ​និង​មិត្តភ័ក្ដិ​របស់ Raiola ក៏​បាន​ចេញ​មក​បដិសេធ​​អំពី​ដំណឹង​ស្លាប់​នេះ​ដែរ។

Raiola ជា​ភ្នាក់ងារ​របស់​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និង​កំពូល​កីឡាករ​ជា​ច្រើន​រូប​ទៀត​។ ​​

Most Popular

To Top