កីឡា

Bournemouth ទទួលបានកៅអីត្រឡប់មក Premier League វិញ

ទីបំផុតក្លឹប Bournemouth គឺអាចធានាបានតំណែងក្នុងការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេស Premier League វិញហើយបន្ទាប់ពីបានយកជ័យជំនះលើក្រុម Nottingham Forest ក្នុងលទ្ធផល២ទល់នឹង១។

៣ពិន្ទុយប់មិញនៅចុងម៉ោងបានធ្វើឲ្យ Bournemouth បញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខរៀងទី២ ក្នុងក្របខណ្ឌ Championship គឺជាបាល់១ គ្រាប់នៅនាទីទី៨៣ ដោយកីឡាករ Kieffer Moore ។

គួរឲ្យដឹងដែរថាក្រុមដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Scott Parker នេះនឹងវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសវិញសម្រាប់រដូវកាល ២០២២-២០២៣ ក្រោយខកខានមិនមានវត្តមាននៅទីនេះតាំងតែពីរដូវកាល២០១៩-២០២០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top