គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានសារភាពនៅថ្ងៃនេះ លោកប្រហែលជាមិនមែន ជាគ្រូបង្វឹកដែលពេញនិយម ចំពោះក្រុមកីឡាករ របស់ក្លឹបជាពិសេស នៅក្នុងពេលដែលអ្នកទាំងអស់នៅ ស្ថិតនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។
ទោះបីជាយ៉ាងណា ក្តីលោក Tuchel បានបញ្ជាក់ដែរថា លោកមិនខ្វាយខ្វល់ឡើយ ប្រសិនបើរបៀប នៃការគ្រប់គ្រងក្រុមរបស់គាត់ នឹងធ្វើឲ្យកីឡាកររូបណាមិន សប្បាយចិត្ត ជាពិសេស នៅពេលដែលគាត់នៅតែបន្តធ្វើការហ្វឹកហាត់ នៅថ្ងៃអាទិត្យនិង ថ្ងៃសម្រាកជាដើមនោះ។
លទ្ធផល២ស្មើកាលពីថ្ងៃសៅរ៍បានធ្វើឲ្យលោក Tuchel ចាប់ផ្តើមធ្វើការកោះហៅកីឡាករ ភ្លាមៗក្នុងពេលវេលាប្រញាប់ប្រញាល់ ដើម្បីអាចដោះស្រាយបញ្ហាបច្ចេកទេស និងទំរង់លេង ដែលមិនសូវល្អប្រសើរ របស់ក្រុមនាពេលកន្លងមក។
លោកបានបញ្ជាក់បែបនេះថា ប្រសិនបើអ្នកចង់ធ្វើជាគ្រូបង្វឹក ដែលស្ថិតនៅក្នុងកម្រិតអាជីពមួយ អ្នកមិនត្រូវរំពឹងទុកទេថា នឹងក្លាយទៅជាគ្រូបង្វឹក ដែលគួរឲ្យស្រលាញ់ សម្រាប់កីឡាករ គ្រប់គ្នានៅរៀងរាល់ថ្ងៃ ដូចនេះខ្ញុំមិនបានខ្វាយខ្វល់ អំពីបញ្ហាថាតើកីឡាករទាំងនោះ នឹងចូលចិត្តខ្ញុំឬ យ៉ាងណានោះទេ ៕
ប្រែសម្រួល៖ស៊ុនលី
