កីឡា

Real Madrid ស្ថិតនៅក្នុងបញ្ជីក្លឹប ដែលទាក់ទង Gnabry

The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញម្ចាស់ ពានរង្វាន់លីគ La Liga របស់អេស្បាញនោះគឺ បានដាក់បន្ថែមកីឡាករ គោលដៅម្នាក់ទៀត ហើយដែលមានវ័យ ប្រមាណជា២៦ឆ្នាំ ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា Real Madrid គឺជាក្លឹបដែលស្ថិតនៅក្នុង ចំណោមអ្នកតាមចែចង់កីឡាករ ខ្សែប្រយុទ្ធស្លាប របស់ Bayern Munich នេះជាយូរមកហើយ ។

ប៉ុន្មានរដូវកាលចុងក្រោយនេះ Gnabry បានបង្ហាញសមត្ថភាពយ៉ាងល្អ នៅលីគកំពូល អាល្លឺម៉ង់ Bundesliga ដោយអាចរកគ្រាប់បាល់ខ្ទង់១០ រហូតជាប់គ្នានិងព្រមទាំង គ្រាប់បាល់ជាច្រើននៅ Champions League ផងដែរហើយ ប្រសិនបើអាចមកចូលរួម Real Madrid នោះកីឡាកររូបនេះនឹងចាប់ដៃគូ បានយ៉ាងល្អជាមួយនឹង Vinicius Junior៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top