អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញ Twitter ថា ក្រុមកម្ពុជាក្នុងរយៈ១០ឆ្នាំទៀតនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

«ក្នុងការប្រកួតស៊ីហ្គេមឈ្នះ១ស្មើ១ចាញ់២ ប៉ុន្តែកម្ពុជាយើងរីកចម្រើនបន្តិចម្ដងៗ។ ខ្ញុំគិតថាកីឡាករកម្ពុជាយើងនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ក្នុងរយៈពេល១០ឆ្នាំទៀត។ ការប្រកួតប្រជែងវាមិនមែនជារឿងងាយស្រួលទេ ព្រោះយើងទើបតែកែប្រែទម្រង់លេងឲ្យជាល្អបានបន្តិចម្ដងៗ»។

រំលឹកថា កុងត្រារបស់លោក Honda ក្នុងនាមជាអ្នកចាត់ការក្រុមកម្ពុជា នឹងផុតនៅពេលបញ្ចប់ស៊ីហ្គេម២០២៣៕
