ភ្នំពេញ៖ លោក យាំ ថៃសាន អគ្គលេខាធិការ នៃសហព័ន្ធកីឡាកីឡាវូវីណាមកម្ពុជា បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញ ពីប្រទេសវៀតណាមថា គិតិមកដល់ងថ្ងៃទី១៨ ខែឧសភា ប្រភេទសម្រាប់កីឡាវូវីណាម ទទួលបានមេដាយ៣គ្រឿង លើ៣វិញ្ញាសា នាថ្ងៃដំបូង របស់កីឡាប្រភេទនេះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។






លោកអគ្គលេខាធិការបានបន្តថា លទ្ធផលប្រកួតថ្ងៃនេះកីឡាកីឡាវ៉ូវីណាម លើវិញ្ញាសាក្រុមនារី១បុរស៣ មានអាវុធ គឺកីឡាករិនី ប៉ាល់ ឆរស្ម៊ី កីឡាករ លី បូរ៉ាមី កីឡាករ ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនីដណ្តើមបានមេដាយមាស ១គ្រឿង ជាមេដាយមាសទី៣ របស់កម្ពុជា ចំពោះវិញ្ញាសាសម្តែងការពារខ្លួន គ្មានអាវុធ កីឡាការិនី ប៉ាល់ ឆរស្ម៊ី និងកីឡាការិនី ពៅ សុខា ទទួលបានមេដាយសំរិទ្ធ រីឯប្រយុទ្ធនារី ៥៥គីឡូ កីឡាការិនី សុខ សុភីដណ្តើមបានមេដាយប្រាក់។
លោកបានបន្ថែមថា យើងមានវិញ្ញាសាប្រយុទ្ធ កីឡាករ ទិន ឌិត (សែន រ៉ាដេត ទម្ងន់៥៥ គីឡូក្រាមឈរជើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ) កីឡាករ អេ វីរៈខាំឈីតភូថង ទម្ងន់ ៦៥គីឡូក្រាមប៉ះកីឡាករថៃ Anupak Phetpoon កីឡាករ អេ អាំម៉ារីនភូថង ទម្ងន់ ៦០ គីឡូក្រាម ប៉ះកីឡាករហ្វីលីពីន Danny kingadittiw។
កីឡាការិនី ប៉ិច ចំនោ ទម្ងន់ ៦០គីឡូក្រាម ប៉ះកីឡាការិនី វៀតណាម HIEN LE THI កីឡាការិនី ជុក សុម៉ាលីទម្ងន់ ៦៥គីឡូក្រាមឈរជើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ)៕ ដោយ៖លី ភីលីព
