កីឡា

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ WT ឧបត្ថម្ភម៉ាស់ ចំនួន១៥០០ ដល់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា

ភ្នំពេញ ៖ លោក ឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកកីឡា តេក្វាន់ដូ WT នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បាននាំយកម៉ាស់ ចំនួន១៥០០ ឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡានៃក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

លោក ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា ការឧបត្ថម្ភខាងលើនេះ ជាការចូលរួមចំណែកសង្គម ស្របពេល ក្រុមកីឡាករ-កីឡាការិនី និងមន្ត្រីមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡាកំពុងជំរំហ្វឹកហាត់ បិទខ្ទប់ ដើម្បីត្រៀមខ្លួន ពង្រឹងសមត្ថភាព មុខទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តនាឆ្នាំ២០២៣ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ប្រាប់ឲ្យដឹងថា នេះជាទឹកចិត្តរបស់លោក ឆយ យ៉ុងសុកតែង តែផ្តល់ការឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាជាបន្តបន្ទាប់ ចាប់តាំងពីមាន COVID-19 មក ដូចជាអាល់កុល សម្លាប់មេរោគ សម្ភារមួយចំនួន ក៏ដូចជាជួយស្វះស្វែងរកជំនួយ ឧបត្ថម្ភផ្សេងៗទៀត ពីក្រុមហ៊ុនកូរ៉េនានា ឥឡូវម៉ាស់ ។

លោកបានបន្តថា លោកគ្រូ ឆយ យ៉ុងសុក បានរួមចំណែកជួយដល់ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ហើយនៅថ្ងៃនេះលោកគ្រូ បានជួយឧបត្ថម្ភអាល់កុលបន្ថែមទៀត ដើម្បីប្រើប្រាស់ដល់ តម្រូវការចំាបាច់ ដល់ក្រុមជម្រើសជាតិ៕

Most Popular

To Top