កីឡា

ក្រុមយុវជនស្រុកល្វាឯម រកបាន១ពិន្ទុ ការប្រកួតកីឡា មហាជនជើងឯកខេត្ត ប្រចាំឆ្នាំ២០២១-២០២២ សម្រាប់វគ្គជម្រុះ

ភ្នំពេញ៖ ព្រឹតិ្តការណ៍ការប្រកួត កីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ ក្រុមបាល់ទាត់យុវជន ស្រុកល្វាឯមរកបាន១ពិន្ទុ បន្ទាប់ពីក្រុមនេះប្រកួតស្មើ ជាមួយក្រុមបាល់ទាត់ យុវជនស្រមោចក្រហម លទ្ធផល ០ទល់០ ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត ក្រោមការរៀបចំដោយ មន្ទីរអប់រំកាយ និងកីឡាខេត្ត ។

ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ស្មើជាមួយក្រុមបាល់ទាត់ យុវជនស្រមោចក្រហម លទ្ធផល ០ទល់០ សម្រាប់ពូល F ។ ចំពោះពូលនេះ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ទទួលបាន១ពិន្ទុ ក្រុមយុវជនស្រមោចក្រហម ទទួលបាន២ពិន្ទុ ខណៈក្រុមបាល់ទាត់ សមាគមខេត្តកណ្តាល ទទួលបាន១ពិន្ទុ។ ក្រុមបាល់ទាត់យុវជន ស្រុកល្វាឯម ប៉ះជាមួយក្រុមបាល់ទាត់ សមាគមខេត្តកណ្តាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

លោក គង់ លី អនុប្រធានការិយាល័យអប់រំកាយ និងកីឡាបាននិយាយថា ការប្រកួតនេះមាន១៩ក្រុមយើងធ្វើការប្រកួតជម្រុះ៧ក្រុមចោល ដោយជ្រើសរើសយក១២ក្រុម បន្តលេងព្រឹតិ្តការណ៍ការប្រកួតកីឡា មហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២តទៅ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោក ដោយប្រុយប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនី ត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។

ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។

ការប្រកួតនេះ បាល់ទាត់មាន១៨ក្រុម បែងចែកចេញ៦ពូល ក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្តប្រកួតជម្រុះតាមពូល។ បាល់ទាត់បុរសចាប់ផ្តើមការប្រកួត ជាផ្លូវការចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះតទៅ នៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះ នៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះប្រកួត នៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ៕ ដោយ៖លី ភីលីព

Most Popular

To Top