ផ្ទុះព័ត៌មានដ៏ភ្ញាក់ផ្អើល ក្នុងពិភពបាល់ទាត់ដោយបានចោទថា ខ្សែការពារ Gerard Pique បានក្បត់ប្រពន្ធនាង Shakira ទៅលួចមានស្នេហាជាមួយម្ដាយរបស់ Pablo Gavi ដែលជាមិត្តរួមក្រុម Barcelona ។
សេចក្ដីរាយការណ៍ បានចេញផ្សាយ ក្នុងសប្ដាហ៍នេះថា Pique និងតារាចម្រៀង Shakira ជិតឈានដល់ផ្លូវបែកបាក់ បន្ទាប់ពីកីឡាករចាស់វស្សារបស់ Barca ត្រូវគេចាប់បានលួចឡើងគ្រែ ជាមួយស្រីផ្សេង ។ ប្រភពចេញពីបណ្ដាញសង្គម Twitter មួយបានចេញបន្លំថា នារីដែលជាប់ពាក់ព័ន្ធជាមួយ Pique គឺម្ដាយរបស់ Gavi ។
រឿងចចាមអារ៉ាមនេះ ល្បីសុះសាយលឿនមែនទែន ពេញបណ្ដាញសង្គម ប៉ុន្តែកាសែតអេស្ប៉ាញ El Periodico ដែលជាប្រភពចេញផ្សេងរឿងមុនគេបានចេញមកបដិសេធថា នារីម្នាក់នោះមិនមែនម្ដាយ Gavi ឡើយ។ ពួកគេបានបញ្ជាក់ថា នារីដែលជាជនទី៣ជ្រែក ស្នេហារបស់ Pique និង Shakira គឺជាស្ត្រីវ័យក្មេងអាយុ២០ឆ្នាំ ជាសិស្សនិងធ្វើការជា អ្នកទទួលភ្ញៀវក្នុងកម្មវិធី ។
ម្ដាយ Gavi ឈរខាងស្ដាំ
ប្រភពបន្តថា គូស្នេហ៍ខាង លើបានរស់នៅផ្សេងគ្នា អស់ជាច្រើនសប្ដាហ៍មកហើយ បន្ទាប់ពី Pique ត្រូវបាន Shakira បណ្ដេញចេញពីផ្ទះ។ Pique ពេលនេះកំពុងជួលផ្ទះខាងក្រៅ រស់នៅម្នាក់ឯង ។