កីឡា

Man UTD បើកទ្វា Wan Bissaka ទៅក្លឹបថ្មី

យោងតាមការចេញផ្សាយរបស់ The Manchester Evening News ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងបើកចំហទ្វា​ ដើម្បីស្តាប់សំណើរទាំងឡាយ ​សម្រាប់កីឡាករ Aaron Wan-Bissaka។

ប្រភពដដែលបានឲ្យដឹងដែរថា Man UTD ចង់លក់ កីឡាករខ្សែការពារកណ្តាលរូបនេះ ពីព្រោះថាក្លឹបបែរជាចង់រក្សាកីឡាករ Diogo Dalot ជំនួសវិញ ខណៈដែលកីឡាករនេះ កំពុងមានការចាប់អារម្មណ៍ ពីក្លឹបមួយចំនួននៅអេស្បាញផងដែរ។

បិសាចក្រហម Man UTD ក្រោមការដឹកនាំរបស់លោក Ten Hag កំពុងចាប់ផ្តើមដំណើរការកែប្រែមួយចំនួន ដូចនេះគេនឹងអាចមើលឃើញថា មានការចាកចេញរបស់កីឡាករ មួយចំនួនផងដែរ នៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top