កីឡា

ប្រធានាធិបតីបារាំង អះអាងថា ជាអ្នកជម្រុញឲ្យ Mbappe បន្តរស់នៅជាមួយនឹង PSG

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រោយពេលដែលម្ចាស់ពានរង្វាន់ ពិភពលោក Kylian Mbappe បានសម្រេចចិត្តក្នុងការបន្តរស់នៅ ជាមួយនឹងកីឡាដ្ឋាន Santiago Bernabeu ហើយនោះប្រធានាធិបតីបារាំង លោក Emmauel Macron បានចេញ មកអះអាងថាលោក គឺជាអ្នកដែលបានព្យាយាមលើកទឹកចិត្ត កីឡាកររូបនេះ ឲ្យបន្តរស់នៅជាមួយនឹងក្លឹប ។

លោក Macron បានថែមទាំងបញ្ជាក់ អំពីព័ត៌មានលំអិតអំពីការសន្ទនាគ្នា ដោយផ្ទាល់រវាងគាត់ ជាមួយនឹងកីឡាករផ្ទាល់ផងដែរ មុនពេលដែលកីឡាករ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានសម្រេចចិត្ត ក្នុងការបដិសេធកុងត្រា របស់ក្លឹប Real Madrid ។

គិតត្រឹមពេលវេលាមុនថ្ងៃទី២១ ខែឧសភា កន្លងមកកីឡាករ ឆ្នើមវ័យ២៣ឆ្នាំរូបនេះ បានរងព័ត៌មានចចាមអារ៉ាមយ៉ាងខ្លាំង ក្នុងការផ្លាស់ប្តូរទៅរស់ នៅជាមួយនឹងក្លឹបថ្មី Real Madrid ប៉ុន្តែនៅនាទីចុងក្រោយបែរ ជាបានសម្រេចចិត្តបន្តកុងត្រាថ្មី រយៈពេល៣ឆ្នាំ ទៀតជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top