The Goal នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកជនជាតិហូឡង់លោក Ten Hag បានធ្វើការលើកឡើង ចំពោះគំនិតដែលក្លឹប នឹងត្រូវធ្វើការផ្លាស់ចេញឬផ្ទេរចូល នាពេលខាងមុខហើយក្នុងនោះសូម្បីតែ Dalot ក៏នឹងត្រូវស្ថិតនៅក្នុងផែនការ របស់លោកផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករ Diogo Dalot គឺត្រូវបានគ្រូបង្វឹកថ្មីរូបនេះ បញ្ជាក់ច្បាស់ហើយថា នឹងមិនត្រូវអនុញ្ញាតិឲ្យចាកចេញឡើយ ហើយនឹងបន្តកសាងសមត្ថភាពនៅទីនេះ ក្នុងនាមជាកីឡាករដ៏សំខាន់របស់លោក ten Hag នារដូវកាលក្រោយ។
កីឡាករប៉ទុយហ្គាល់រូបនេះ ក៏ធ្លាប់បានបញ្ជាក់ ប្រាប់ក្លឹបហើយដែរថាគាត់ គឺគ្មានការតាំងចិត្តក្នុងការចាកចេញឡើយ ហើយក៏បានបដិសេធ សំណើរជាច្រើនដងមកហើយ កាលពី១២ខែចុងក្រោយ ដែលរួមមានទាំងក្លឹប Roma និង AT Madrid ផង៕ ប្រែសម្រួល៖ស៊ុនលី