កីឡា

Real Madrid ដាក់ផែនការ ៧៨លានផោ​ន ទិញយក Bellingham

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានកំពុងធ្វើការពិចារណា ដើម្បីចាយលុយប្រមាណ ជា៩០លានអឺរ៉ូ ឬប្រមាណជា៧៨លានផោន ដើម្បីចរចាទិញយកកីឡាករ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund ម្នាក់ ដែលមានឈ្មោះថា Jude Bellingham។

ក្លឹបយក្សអេស្បាញនេះទោះបីជាយ៉ាងណា នឹងមិនអាចនាំយកកីឡាករ អង់គ្លេសរូបនេះបានមករួមក្លឹប នៅរដូវក្តៅនេះឡើយ ដោយសារតែក្លឹប មានចំនួនក្លឹបកីឡាករ មិនស្ថិតនៅក្នុងប្លុកអឺរ៉ុបគ្រប់គ្រាន់តែគោល ការចំនួនរបស់ខ្លួនរួចទៅហើយ។

ប្រភពដដែលបានឲ្យដឹងថា ប៉ុន្តែក្លឹបនឹងធ្វើការចរចាទុកជាមុន និងធ្វើកុងត្រាបណ្តោះអាសន្ន ឲ្យរួចរាល់នៅរដូវក្តៅនេះ ដើម្បីធានាបានថាកីឡាករ នឹងត្រូវមកចូលរួមជាមួយ នឹងក្លឹបនៅរដូវកាល ២០២៣-២០២៤ ជាមួយនឹងកុងត្រា ដែលមានសុពលភាពយ៉ាងហោចណាស់ ពី៥ទៅ៦ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top