កីឡា

ផ្លូវការ! Nemanja Matic ចុះ​កុងត្រា​រួចរាល់​​ ផ្លាស់​ទៅ​កាន់​ Roma ហើយ

ខ្សែ​បម្រើ​ Nemanja Matic បាន​ចុះ​កុងត្រា​ផ្លាស់​មក​កាន់​ក្លឹប​ Roma ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​បាន​ព្រមព្រៀង​ ជា​មួយ​ក្លឹប​ដោយ​ចុះ​កុងត្រា ​រយៈពេល​ ១ឆ្នាំ​ចាប់​ពី​រដូវកាល​ថ្មី​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​ខាង​មុខ​។

Matic បាន​ផ្លាស់​ទៅ​ Roma នេះ​ដោយ​ Free Transfer ពី​​ Man Utd ក្រោយ​រួមរស់​អស់​រយៈពេល​ ៥ឆ្នាំ​ ដោយ​ចូល​រួម​ប្រកួត​ឲ្យ​ក្លឹប​នេះសរុប​ ១៨៩​ប្រកួត​ និង​ស៊ុត​ចូល​ ០៤គ្រាប់។

នេះ​ជា​លើក​ទី​៣ហើយ​ ដែល​ខ្សែ​បម្រើ​ខាង​លើ​ លេង​ក្រោម​ការ​ដឹកនាំ​របស់​ លោក​ Jose Mourinho ដោយ​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​ របស់​លោក​កន្លង​មក​គឺ​នៅ​ Chelsea និង​ Man Utd ៕ Source: Sabay

Most Popular

To Top