កីឡា

Man UTD ចូលរួមប្រជែងយក Eriksen

The Goal បានសរសេរថាកីឡាករអន្តរជាតិដាណឺម៉ាក Cristian Eriksen នៅរដូវក្តៅនេះបានក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយបន្ទាប់ពីបានចំណាយរយៈពេលខ្លីជាមួយនឹង ក្លឹប Brentford។

ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថាគឺជាអ្នកដែលបានចូលរួម ក្នុងការប្រកួតប្រជែងជាមួយនឹងកីឡាករ Eriksen ដោយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការងារ ជាមួយគ្នានៅរដូវកាល ក្រោយនេះ និងជាពិសេសអំឡុង ពេលវត្តមាននៃគ្រូបង្វឹកថ្មីលោក Ten Hagផង។

គ្រូបង្វឹកលោក Eirk Ten Hag ក៏បានធ្លាប់បានបញ្ជាក់ដែរថា លោកនឹងត្រូវការកីឡាករមួយចំនួន មកបំពេញតំណែងតំបន់បម្រើប្រយុទ្ធដែល ក្នុងនោះក៏មានទាំងកីឡាករគោលដៅ Frenkie de Jong ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Barcelona ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top