ខ្សែប្រយុទ្ធ Sadio Mane នឹងផ្លាស់ពី Bayern Munich ទៅកាន់ក្លឹប Bayern Munich នៅរដូវកាលខាងមុខ នេះបើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។
ក្លឹប Bayern Munich ត្រូវបានកំពូលអ្នកកាសែតនេះ ចុះផ្សាយនៅក្នុងថ្ងៃនេះដដែលថា បានធ្វើការដាក់សំណើជាផ្លូវការទៅកាន់ក្លឹប Liverpool ដើម្បីស្នើសុំទិញខ្សែប្រយុទ្ធ Sadio Mane ជាថ្មីក្នុងថ្ងៃនេះ ក្រោយ Liverpool ធ្លាប់បានទាត់ចោលសំណើនេះប៉ុន្មានដងរួចមកហើយ តែលើកនេះខាង Liverpool យល់ព្រមហើយ។
បើតាមប្រភពខាងលើ Liverpool ព្រមឯកភាពសំណើសុំទិញលើកនេះ ក្រោយពីក្លឹបនេះទើបតែនាំចូលខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Darwin Núñez ដោយចាយលុយជាង ១០៥លានដុល្លារទិញពី Benfica។
បើតាមសារព័ត៌មាន Sky Sports ខាង Liverpool បានទាមទារប្រមាណ៥២លានដុល្លារ ក្នុងការទិញយក Mane ។
នៅក្នុងពេលនេះ Mane និង Bayern គឺដោយបានឯកភាពគ្នាជាលក្ខណៈឯកជនរួចរាល់ហើយដោយនឹងផ្លាស់មកលេងក្នុងកុងត្រា ៣ឆ្នាំ ដោយពេលនេះកិច្ចការបន្ទាប់ចរចាជាមួយ Liverpool កំពុងតែដំណើរការហើយ៕
ប្រភព៖http://sabay