កីឡា

វិទ្យាស្ថានសិក្សា​ដើម្បីជោគជ័យ ឈ្នះមេដាយច្រើនជាងគេ លើកីឡាតេក្វាន់ដូ WT នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងចំណោមវិទ្យាស្ថាន និងសាកលវិទ្យាទំាង ៩ ចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ នៅអាគារតេក្វាន់ដូ WT ប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិ សម្រាប់ប្រភេទកីឡាតេក្វាន់ដូ WT ។

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក គង់ សក្ខិដា អគ្គលេខាធិការរងតំណាង ឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ អញ្ជើញចូលរួមពិធីបិទជាផ្លូវការ។

លោក ប៉ែន វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការប្រកួតនេះ ដែលមានការចូលរួមពីកីឡាករ-កីឡាការិនីជានិស្សិតសបញ្ជាក់ ឲ្យឃើញការរីកចម្រើនមួយកម្រិតទៀត នៃវិស័យកីឡាវាយសីកម្ពុជា សមម្រាប់ឆ្នាំនេះមានតែ ១០សាកលវិទ្យា និងវិទ្យាស្ថានអប់រំ ។ លោកប្រធានសហព័ន្ធក៏បានជំរុញ និងលើកទឹកចិត្ត ទាំងកីឡាករ-កីឡាការិនីដែលមាន វត្តមាននៅទីនេះទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ-កីឡាការិនីមានគុណផលខ្ពស់ និងឈានទៅប្រកួតស្មើមុខមាត់ លើឆាកអន្ដរជាតិ ហើយឆ្នាំក្រោយលោកសង្ឃឹមថា មាន៣០សាកលវិទ្យា និងវិទ្យាស្ថានអប់រំ ។

លោកបានបនត្ថា ការប្រកួតកីឡានេះតម្រូវឲ្យឈរ លើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗ នៅក្នុងសង្គម ពិសេសជាងនេះទៀតនោះ ឲ្យស្របទៅតាមលំនាំនៃការរៀបចំ ការប្រកួតកីឡាសាកលវិទ្យាល័យ មានលក្ខណៈជាហ្គេម (GAMES) ទៅនឹងការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន (ASEAN University Games) ។

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដណ្តើមបានមេដាយ ចំនួន៩គ្រឿងរួមមានមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយ ចំនួន៥គ្រឿងរួមមានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងសាកលវិទ្យាល័យ បញ្ញាសាស្រ្តដណ្តើមបានមេដាយ ចំនួន៣គ្រឿងរួមមានមេដាយមាស ១គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕ ដោយ៖លី ភីលីព

Most Popular

To Top