កីឡា

Everton ក្លាយជាជម្រើសចុងក្រោយ រ​បស់ Lingard

The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ការសម្រេចចិត្តផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Everton នឹងក្លាយទៅជាជម្រើសចុងក្រោយមួយ សម្រាប់កីឡាករ Jesse Lingard ជាមិនខានក្រោយការចាកចេញពី Man UTD។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករ គ្មានតម្លៃខ្លួននៅឡើយ ហើយហាក់ដូចជាមិនទាន់មានក្លឹបណា បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងកុងត្រារបស់គាត់នៅឡើយ ក្រៅតែពីក្លឹប Everton នោះទេនិងក៏ជាជម្រើសដែលអាចឲ្យ Lingard នឹងមានឈ្មោះនៅក្នុងបញ្ជី ជម្រើសជាតិទៅលេង បាល់ទាត់ពិភពលោកនៅកាតាផងដែរ។

ក្លឹបរបស់លោក Frank Lampard បានក្លាយទៅជាជម្រើសចុងក្រោយ របស់ Lingard ក្តីប៉ុន្តែកីឡាករផ្ទាល់ហាក់ដូចជា មិនទាន់អស់ចិត្តហើយជឿជាក់ថា នឹងមានក្លឹបផ្សេងដែលគាត់ អាចលេងជាមួយបានក្រៅពីនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top