យោងតាមការបញ្ជាក់ ដោយប្រធានប្រតិបត្តិរបស់ក្លឹបមេឃខៀវ Man City លោក Ferran Soriano បានឲ្យដឹងថា គ្រូបង្វឹកលោក Pep Guardiola នៅគ្រាមួយដែលលោក បញ្ចប់កុងត្រានៅទីនេះ ប្រហែលជានឹងអាចសម្រេចចិត្ត ទៅចូលរួមក្លឹបនៅអ៊ីតាលីជាមិនខាន។
CEO រូបនេះបានថ្លែងនៅក្នុងសន្ទរកថាមួយ ក្នុងឱកាសនៃពិធិប្រកាស អំពីការទិញយកក្លឹបមួយ នៅលីគកំពូលទី២ របស់អ៊ីតាលី Serie B គឺក្លឹប Palermo ដោយក្រុមហ៊ុនគ្រប់គ្រងរបស់ក្លឹប City Group។
គួរឲ្យដឹងដែរថា គ្រូបង្វឹកជនជាតិអេស្បាញរូបនេះ មានបទពិសោធ ក្នុងការបង្វឹកក្លឹបចំនួន៣ប៉ុណ្ណោះ បន្ទាប់ពីបានចូលនិវត្ត ពីកីឡាករដែលក្នុងនោះ មានដូចជាក្លឹប Barcelona នៅអេស្បាញ Bayern Munich នៅអាល្លឺម៉ង់និង Man City
នៅអង់គ្លេសពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី