កីឡា

AC Milan គ្រោងធ្វើការជាមួយនឹង Ziyech ក្នុងលក្ខខណ្ឌខ្ជីជើង

កីឡាករខ្សែប្រយុទ្ធ Hakim Ziyech ត្រូវបាន The Goal ចេញផ្សាយថា​ នឹងអាចធ្វើដំណើរទៅចូលរួម ជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ជាមិនខាននៅរដូវក្តៅនេះ។

ប្រភពដដែលបានបន្តទៀតថា ក្លឹបទាំងពីរគឺ AC Milan និង Chelsea គឺកំពុងបន្តធ្វើការពិភាក្សាគ្នានៅឡើយ ដើម្បីអាចឈានទៅដល់កុងត្រាមួយ ដែលអនុញ្ញាតិឲ្យ Ziyeah ធ្វើដំណើរពីអង់គ្លេសទៅអ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង។

Ziyech បានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យជាមួយនឹង Chelsea ប៉ុន្តែពេលវេលាហាក់ដូចជា មិនសូវអំណោយផលឡើយ ពីព្រោះថាការបង្ហាញខ្លួនរបស់គាត់ មិនសូវទទួលបានច្រើនឡើយ គិតចាប់តាំងតែពីពេល បានចូលរួមពីក្លឹប Ajax ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top