កីឡា

ការប្រកួត Korean Ambassador’s Cup 2022 Taekwondo Competition” ចាប់ផ្តើមថ្ងៃទី១៥ហើយ

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសរៀបចំ ការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហ័សនាមថា “ Korean Ambassador’s Cup 2022 Taekwondo Competition” នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នៅសាលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

សម្រាប់ការ ប្រកួតឆ្នាំនេះ ខេមរសហព័ន្ធ តេក្វាន់ដូ បានដាក់ ២៤ វិញ្ញាសា ក្នុងនោះវិញ្ញាសាមេគុន បុរស-នារីមានចំនួន ៤ និងវិញ្ញាសាប្រយុទ្ធ ចំនួន ២០ វិញ្ញាសា ។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារី មានចំនួន ៤ រួមមានចាប់ពីអាយុ ១៥ ដល់ ១៧ ឆ្នាំ អាយុ ១៧ ដល់ ១៨ ឆ្នាំ និង១៨ ឆ្នាំឡើងទៅ ។
ចំណែកវិញ្ញាសាប្រយុទ្ធចំនួន២០វិញ្ញា សាតាមប្រភេទទម្ងន់ និងអាយុ ចំពោះកីឡាករ-កីឡាការិនី អាចចូលរួមប្រកួតបាន តែមួយវិញ្ញាសា ក្នុងម្នាក់តែប៉ុណ្ណោះ ៕

Most Popular

To Top