កីឡា

Laporta ថា​ Barca បាន​ដាក់​សំណើ​សុំ​ទិញ​ Lewandowski ទៅ​ Bayern ហើយ​ៗ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​បាន​ធ្វើ​ការ​ដាក់​សំណើ​សុំ​ទិញ​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ទៅ​កាន់​ក្លឹប​ Bayern Munich រួចរាល់​ហើយ​។

លោក​ Laporta បាន​និយាយ​ថា​៖” យើង​បាន​ធ្វើ​ការ​ដាក់​សំណើ​ទៅ​ Bayern Munich ដើម្បី​សុំ​ទិញ​ Lewandowski ហើយ​ៗ។ ឥឡូវ​នេះ​យើង​កំពុង​រង់ចាំ ​ការ​ឆ្លើយ​របស់​ពួក​គេ​។ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​ឆ្លើយ​តប ​ដោយ​វិជ្ជមាន​ “។

ប្រធាន​ក្លឹប​រូប​បន្ត​ថា​៖” ខ្ញុំ​ក៏​សូម​សម្ដែង​ការ​អរគុណ​ទៅ​ Lewandowski ជា​សាធារណៈ​ដែល​បាន​ ធ្វើ​គ្រប់យ៉ាង​ដើម្បី​ចង់​ចូល​រួម​ ជា​មួយ​ក្លឹប​របស់​យើង​ “។

Lewandowski ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា​ ចង់​ចូល​រួម​ជា​មួយ​ Barca ខណៈ​ Bayern ក៏​ធ្លាប់​តប​ដោយ​មិន​ចង់​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ ទោះ​ជា​ក្លឹប​នេះ​យក​បាន​ ខ្សែ​ប្រយុទ្ធ​ Sadio Mane ពី​ក្លឹប​ Liverpool ហើយ​ក៏​ដោយ​៕ Source: Sabay

Most Popular

To Top