គ្រូបង្វឹកទើបតែងតាំងលោក Wayne Rooney នៅថ្ងៃនេះបានធ្វើការលើកឡើងថាកីឡាករគ្មានតម្លៃខ្លួន Luis Suarez ពេលនេះ គឺមិនសាកសមនោះឡើយជាមួយនឹងក្លឹប DC United របស់លោក។
លោកបញ្ជាក់ថា លោកត្រូវតែកីឡាកររូបណាដែលពោរពេញទៅ ដោយការចង់បានចង់ឈ្នះប៉ុណ្ណោះ ឆ្លើយតបទៅនឹងសំណួរថាតើក្លឹប DC United នឹងត្រូវការបុរសជនជាតិអ៊ុយរ៉ាហ្គាយរូបនេះ មកចូលរួមជាមួយនឹងក្លឹបឬយ៉ាងណានោះ។
Suarez បច្ចុប្បន្នមានវ័យ៣៥ ឆ្នាំបានចាកចេញពីក្លឹប AT Madrid ដោយគ្មានតម្លៃខ្លួនឡើយ កាលពីរដូវកាលមុនហើយបច្ចុប្បន្នកំពុងបន្ត ស្វែងរកក្លឹបថ្មីនៅឡើយដោយសង្ឃឹមថានឹងអាចបន្ត ជម្រើសជាតិលេងនៅពានពិភពលោកចុងឆ្នាំនេះបានដដែល៕
ប្រែសម្រួល៖ស៊ុនលី