កីឡា

ក្រុមអត្តពលិក តេក្វាន់ដូ WT ១0នាក់ ប្រឡងឡើងខ្សែ ក្រវាត់កម្រិត ខ្មៅតាមដាន់

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡា ការិនីតេក្វាន់ដូ WT ចំនួន ១០នាក់ ចូលរួមប្រឡង ខ្សែក្រវាត់កម្រិតខ្មៅ តាមដាន់ក្នុង ឳកាសការប្រកួតកីឡា តេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២២ មានរហ័សនាមថា “ Korean Ambassador’s Cup 2022 Taekwondo Competition” នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២នៅសាលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹក និងគណៈកម្មការ ប្រឡង់ដាន់ និងលោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូ និងគណៈកម្មការប្រឡង ដាន់បានអញ្ជើញចូលរួម សម្រាប់ការប្រឡងលើកនេះ ។

លោក គង់ សក្ខិដាបាននិយាយថា ការប្រកួតលើនេះ មានប្រឡងឡើងខ្សែ ក្រវាត់កម្រិតខ្មៅ ៥ដាន់១រូប ឡើងខ្សែក្រវាត់កម្រិតខ្មៅ ៤ដាន់២រូបឡើង ខ្សែក្រវាត់កម្រិតខ្មៅ ៣ដាន់ ៤ រូប និងឡើងខ្សែក្រវាត់កម្រិតខ្មៅ៤រូប ដែលមកពីក្លិបកីឡាតេក្វាន់ដូ WT ភ្នំពេញ ខេត្តកណ្តាល និងខេត្តនានា ទូទាំងប្រទេស កម្ពុជា ។

លោកបានបន្តថា សម្រាប់ការប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ មានក្លិប ចំនួន២០ ព្រមទំាងក្រសួង២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយមានក្រុមកីឡាករ -កីឡាការិនី តេក្វាន់ដូ WT និងគ្រូបង្វឹក ចំនួន ១៤១នាក់ និងគ្រូបង្វឹក ៣២នាក់មកពី ៦ រាជធានី ខេត្តក្រុង សរុបទំាងអស់ ១៧៣នាក់ ៕

Most Popular

To Top