កីឡា

Lewandowski វ័យ៣៣ឆ្នាំ តម្លៃខ្លួន៥៥លានផោន

ក្លឹបយក្សអេស្បាញ Barcelona ទីបំផុតបានជោគជ័យ ក្នុងការនាំយកកីឡាករវ័យចាស់ Robert Lewandowski ហើយដើម្បីចូលរួមក្លឹបនារដូវកាលក្រោយ ក្រោយព័ត៌មានអស់រយៈពេល ជាច្រើនសប្តាហ៍កន្លងមក។

គ្រូបង្វឹកក្លឹបលោក Xavi ដែលកំពុងរៀបចំដំណើរការ កសាងក្លឹបឡើងវិញនោះ បានបន្តជះលុយជាច្រើនមកហើយ នៅក្នុងតំបន់ប្រយុទ្ធបូករួមទាំងកីឡាករ Aubameyang កីឡាករ Raphina និងចុងក្រោយនេះគឺ Lewandowskiព្រមទាំងកីឡាករខ្សែប្រយុទ្ធជាច្រើនទៀត។

ការមកដល់របស់ Lewandowski បានធ្វើឡើងជាមួយនឹងតម្លៃខ្លួន ៤៥លានផោន ប៉ុន្តែនឹងបូកបន្ថែមប្រាក់រង្វាន់ផ្សេងៗទៀត ដែលមានទៅដល់១០លានផោនទៀត។

គួរឲ្យដឹងដែរថាទោះបីមានវ័យ ជ្រេបន្តិចទៅហើយ ប៉ុន្តែ Barcelona បានយល៉ព្រមចុះកុងត្រា ដែលមានរយៈពេលរហូតទៅដល់៣ឆ្នាំជាមួយនឹងកីឡាករ ហើយថែមទាំងសិទ្ធក្នុងការបន្តកុងត្រា មួយឆ្នាំពីលើទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top