កីឡា

Nagelsmann៖ ការងារដោះដូររបស់ Barcelona មានភាពចម្លែក

វិធីសាស្ត្រនៃការដោះដូរកីឡាករ របស់ក្លឹបយក្សអេស្បាញ Barcelona នៅរដូវក្តៅនេះត្រូវបានគ្រូបង្វឹករបស់ក្លឹប Bayern Munich មើលឃើញថាមានភាពចម្លែកខ្លាំងនៅរដូវក្តៅនេះ ជាពិសេសនៅក្រោយពេលដែលមាការផ្ទេរ កីឡាករខ្សែប្រយុទ្ធ Robert Lewandowski រួចរាល់។

កីឡាករប៉ូឡូញរូបនេះ បានសម្រេចិត្តចាកចេញក្រោយ បានចំណាយពេលនៅទីនេះ អស់រយៈពេល៨ឆ្នាំ ជាមួយនឹង Bayern Munich ហើយក៏បានផ្ទេរទៅចូលរួមជាមួយនឹង Barcelona រួចរាល់ហើយផងដែរក្នុងតម្លៃខ្លួន ដ៏ច្រើនគួរសមមួយទាំងដែលកីឡាករ មានវ័យជាង៣០ឆ្នាំទៅហើយក្តី។

Lewandowski ពី Bayern Munich កីឡាករ Raphinha ពី Leeds UTD និងកីឡាករគ្មានតម្លៃខ្លួនជាច្រើនទៀត បានផ្ទេរទៅចូលរួមជាមួយនឹង Barcelona ទាំងដែលក្លឹបកំពុងប្រកាសថា មានបញ្ហាផ្នែកហិរញ្ញវត្ថុ ក្តីបានធ្វើឲ្យមនុស្សជាច្រើន មានចំងល់ជាមួយ នឹងបញ្ហាមួយនេះយ៉ាងខ្លាំង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top