កីឡាករខ្សែការពារមាឌធំ Kalidou Koulibaly បានធ្វើការអះអាងថាកីឡាករខ្សែបម្រើ Jorginho គឺជាអ្នកដែលបានផ្ញើសារមកកាន់រូបគាត់ និងបានបញ្ចុះបញ្ចូលគាត់ឲ្យទៅចូលរួម ជាមួយនឹងក្លឹបតោខៀវ Chelsea មុនពេលដែលគាត់បានសម្រេច ផ្ទេរមកចូលរួម Stamford Bridge ជាផ្លូវការ។
កីឡាករឆ្នើមសេនេហ្គាល់រូបនេះ បានអះអាងថា Jorginho ជាអ្នកត្រួសត្រាយផ្លូវសម្រាប់គាត់ ដើម្បីមកចូលរួមជាមួយនឹង Chelsea នៅរដូវក្តៅនេះនិងត្រូវបានចាត់ទុកថា គឺជាការផ្ទេរដ៏សំខាន់មួយ របស់ក្លឹបសម្រាប់ត្រៀមរដូវកាលក្រោយ ព្រមទាំងអាចមកចូលរួម ជាមួយនឹងមិត្តរួមជម្រើសជាតិ កីឡាករ Edouard Mendy អ្នកចាំទីឆ្នើមរបស់ក្លឹបនោះផងដែរ។
Koulibaly បានអះអាងទៀតថា៖ ពេលនោះខ្ញុំមិនទាន់ច្បាស់នៅឡើយទេថា Chelsea ពិតជាត្រូវការខ្ញុំខ្លាំងឬយ៉ាងណា ប៉ុន្តែខ្ញុំបានឆ្លើយតបទៅគាត់វិញថា ខ្ញុំនឹងមកដោយក្តីរីករាយបំផុត ហើយយើងនឹងជួបគ្នាឆាប់ៗ៕ ប្រែសម្រួល៖ស៊ុនលី