កីឡា

ទីបំផុត Bayern ទិញ​បាន De Ligt ហើយ​ក្នុង​តម្លៃ​ខ្លួន ​​ថ្លៃ​កប់​ពពក

Bayern Munich បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ការពារ Matthijs de Ligt ពី​ក្លឹប​ Juventus ក្នុង​តម្លៃ​ខ្លួន​៧៧​លាន​អឺរ៉ូ ជាមួយ​នឹង​ការ​ផ្ដល់​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ។

De Ligt កីឡាករ​សញ្ជាតិ​ហុល្លង់​​ បាន​ចូលរួម​ជាមួយ​ Juventus ផ្ទេរ​ពី​ក្លឹប Ajax កាល​ពី​ខែ​ កក្កដា ឆ្នាំ ២០១៩ និង​​បាន​ចំណាយ​ពេល​៣​រដូវ​កាល ​ជាមួយ​ក្រុម​ជើងឯក Serie A ៣៦​សម័យ។ កីឡាករ​វ័យ​២២​ឆ្នាំ​​ធ្លាប់​បាន​ឈ្នះ​ពាន Serie A ម្ដង​និង​ Coppa Italia ម្ដង ក្នុង​ការ​បង្ហាញ​ខ្លួន​១១៧​ប្រកួត​ឲ្យ Juventus។

នេះ​គឺ​ជា​ការ​ផ្ទេរ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​មួយ ​សម្រាប់​ក្លឹប Bayern Munich ហើយ​ការ​ផ្ទេរ​​ជា​កំណត់ត្រា ​​គឺ​ពេល​ដែល​ក្លឹប​ចាយ​៨០​លាន​អឺរ៉ូ​ទិញ​យក​ខ្សែ​ការពា Lucas Hernandez ពី AT Madrid ក្នុង​ឆ្នាំ​២០១៩។ De Ligt បាន​ក្លាយ​ជា​កីឡាករ​ហុល្លង់​ទី​ពីរ​ ដែល​ចូលរួម​ជាមួយ Bayern ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ខ្សែ​ការពារ Ryan Gravenberch។

ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ ក្នុង​រដូវ​ក្ដៅ​នេះ Bayern ទើប​តែ​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Sadio Mane ពី Liverpool និង​ខ្សែ​ការពារ​ស្ដាំ​ Noussair Mazraoui ពី Ajax។ ប៉ុន្តែ​ពួក​គេ​ក៏​​បាន​លក់​ចេញ​ខ្សែ​ប្រយុទ្ធ Robert Lewandowski ទៅ​ឲ្យ Barcelona ក្នុង​តម្លៃ​ខ្លួន​៥០​លាន​អឺរ៉ូ៕ ​Source: Sabay

Most Popular

To Top