អតីតកីឡាករ ខ្សែការពារកណ្តាល Dani Alves ទីបំផុត គឺអាចរកក្លឹបថ្មី ដើម្បីបន្តលេងបាល់ទាត់ អាជីព ហើយគឺជាក្លឹបនៅ
លីគកំពូលរបស់មិកស៊ិកូ ។
Pumas Unam និង Alves បានចុះហត្ថលេខាលើកុងត្រា ដែលមិនមានតម្លៃខ្លួន ហើយនឹងអនុញ្ញាតិ ឲ្យកីឡាករប្រេស៊ីលរូបនេះ
អាចលេងពេញមួយ រដូវកាល២០២២ -២០២៣ ខណៈដែលបច្ចុប្បន្នកំពុងមាន ៥ពិន្ទុពីការប្រកួត៣ដងដំបូង បើករដូវកាល។
គួរឲ្យដឹងដែរថា បន្ទាប់ពីបានធ្វើការមួយ រយៈពេលខ្លីជាមួយនឹង Barcelona ហើយនោះកីឡាករវ័យ ៣៩ឆ្នាំរូបនេះ បានបង្ហាញ នូវអារម្មណ៍ខក
ចិត្តយ៉ាងខ្លាំង ចំពោះរបៀប ដែលក្លឹបបានរៀបចំ ចំពោះការចាកចេញរបស់គាត់ម្តងហើយ ម្តងទៀត តាំងតែពីមុននិងពេល ចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី