កីឡា

Xavi បន្តការពារសមត្ថភាពរបស់ Lewandowski

កីឡាករ Robert Lewandowski ត្រូវបានគេជឿជាក់ថា កំពុងមានអារម្មណ៍មិនសូវសប្បាយចិត្ត ឡើយក្នុងការ
លទ្ធផលដែលគាត់បានចាប់ ផ្តើមជីវិតនៅជាមួយនឹង Barcelona។

ទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកក្លឹបលោក Xavi បានបន្តគាំទ្រសមត្ថភាពរបស់ Lewandowski តម្លៃខ្លួន៤២លានផោនរូបនេះថានឹងខ្លាំង ហើយសាកសមបំផុតសម្រាប់ក្លឹបហើយប្រដូច ស្ថានភាពនេះដូចទៅនឹងពេលដែល Suarez មកដល់ Camp Nou ដំបូង។

បើកឆាកបាន៣ប្រកួតដំបូង Lewandowski មិនអាចរកបានមួយគ្រាប់សោះជូន Barcelona ទាំងដែលកាលពីពេល នៅ Bayern Munich គាត់ត្រូវបានគេចាត់ទុកថា ជាកំពូលកីឡាកររកគ្រាប់បាល់គឺបានរហូតទៅដល់៣៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន សរុបទាំង៣៧៥ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top