កីឡា

Ronaldo វិលចូលហ្វឹកហាត់វិញហើយ ថែមទាំងថតរូបយ៉ាងរីករាយផង

ទីបំផុតក្រោយមានលេចឬអំពីដំណឹងចចាមអារ៉ាមពីការចាកចេញពីក្លឹបបិសាចក្រហម Man UTD ហើយនោះនៅសប្តាហ៍នេះកីឡាករ CR7 បានវិលត្រឡប់ចូលមកធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបវិញហើយ។

គេជឿជាក់ថា CR7 នឹងអាចបង្ហាញវត្តមានពេលប្រកួតជាមួយនឹងក្លឹប Rayo Vallecano នៅថ្ងៃអាទិត្យនេះដើម្បីលប់បំបាត់ចោលរាល់ព័ត៌មានមិនពិតទាំងអស់ដែលមាននាពេលកន្លងមក។

ការហ្វឹកហាត់វិញបានចាប់ផ្តើមធ្វើឡើងទាំង ដែលកីឡាករប៉ទុយហ្គាល់រូបនេះ បានថតរូបយ៉ាងរីករាយជាមួយនឹងកីឡាករផ្សេងៗហើយបានថែមទាំងបង្ហោះរូបភាពទាំងនោះ នៅលើបណ្តាញសង្គមនិងទទួលបានការគាំទ្រដល់ទៅរាប់លានដងផងដែរ។។

គួរឲ្យដឹងដែរថាកន្លងមកមានព័ត៌មានចចាមអារ៉ាម ថាកីឡាកររូបនេះបានប្រាប់ទៅកាន់ក្លឹបបិសាចក្រហម Man UTD ថាគាត់នឹងមិនបន្តរស់នៅជាមួយនឹងក្លឹបទៀតឡើយ ហើយកំពុងស្វែងរកក្លឹបថ្មី ដើម្បីអាចមានឱកាសក្នុងការបង្ហាញខ្លួនប្រកួតលេងនៅ Champions League ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top