កីឡា

ខ្សែការពារខ្លាំងម្នាក់របស់  RB Leipzig និយាយថា Mane គឺជាគ្រាប់រ៉ូក្កែតនៅអាល្លឺម៉ង់

នៅសប្តាហ៍នេះកីឡាករខ្សែការពារខ្លាំងរបស់ក្លឹប RB Leipzig កីឡាករ Willi Orban បានធ្វើការលើកឡើងបែបកំប្លែងថា ដំបូងឡើយគាត់គិតថាលេងនៅអាល្លឺម៉ង់ រដូវកាលនេះនឹងគឺជារដូវកាលដ៏គួរឲ្យធុញទ្រាន់មួយ ក្រោយពេលដែលកីឡាករខ្សែប្រយុទ្ធ Lewandowski បានចាកចេញទៅហើយនោះ។

ទោះបីជាយ៉ាងណាក្តី Orban បានលើកឡើងថានៅក្រោយការមកដល់របស់កីឡាករ Sadio Mane នោះវាបានធ្វើឲ្យលីគកំពូលអាល្លឺម៉ង់ត្រឡប់ បែរជាគួរឲ្យចាប់អារម្មណ៍ទៅវិញ ហើយប្រដូចគាត់ដូចទៅនឹងគ្រាប់រ៉ូក្កែតមួយនៅពេលនេះ។

គួរឲ្យដឹងដែរថាការចាកចេញរបស់ Lewandowski កំពូលកីឡាករខ្សែប្រយុទ្ធដែលធ្វើឲ្យខ្សែការពារអាល្លឺម៉ង់ ភ័យខ្លាចគ្រប់គ្នាបានសម្រេចចិត្តចាកចេញទៅ Barcelona ក្នុងតម្លៃខ្លួន៤២លានផោនខណៈដែលកីឡាករ Erling Haaland ខ្សែប្រយុទ្ធមុតស្រួចវ័យក្មេងបានចាកចេញទៅ Man City៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top