កីឡា

Werner​ កំពុងត្រូវបាន ផ្តល់ទៅឲ្យ Real Madrid ពិចារណា

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងបានដាក់សំណើ សុំឲ្យក្លឹបយក្ស អេស្បាញ Real Madrid ក្នុងការពិនិត្យមើលលទ្ធភាពនាំយកកីឡាករ Werner ទៅលេងនៅ La Liga ។

ដំណឹង នៃការចាកចេញនេះ ត្រូវបានកើតឡើងជាពិសេស គឺនៅបន្ទាប់ពីពេល ដែលមានវត្តមាននៃការមកដល់របស់កីឡាករ ខ្សែប្រយុទ្ធចំណូលថ្មីៗ ជាច្រើននាក់ ក្នុងនោះមានរួមទាំងកីឡាករ Raheem Sterling ពីក្លឹបមេឃខៀវ
Man City ផងដែរ។

គួរឲ្យដឹងដែរថា មុននេះកីឡាករ Werner ក៏មានព័ត៌មានអំពីការចាកចេញ ពីអង់គ្លេសច្រើនដង មកហើយដែរ ចាប់តាំងតែពីពេលបានមក រស់នៅទឹកដីអង់គ្លេស នេះអស់រយៈពេល២រដូវកាល កន្លងមកនេះហើយមិន សូវជាអាចបង្ហាញ សមត្ថភាពបានល្អឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top