ថៃ៖នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ប្រភេទកីឡាតេក្វាន់ដូWT និងកីឡាប៉េតង់បន្តឈ្នះមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធបន្ថែមទៀត ជូនកម្ពុជា នៃព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។

លោក មាស សារ៉េត មន្ត្រីទទួលបន្ទុកព័ត៌មាន បានប្រាប់ឲ្យដឹងពីប្រទេសថៃថា នៅថ្ងៃនេះប្រភេទកីឡាប៉េតង់កម្ពុជា លើវិញ្ញាសា ២នាក់ទល់២នាក់នារី បានត្រឹមបានមេដាយប្រាក់ ដោយប្រកួតចាញ់កីឡាការិនីថៃ ពិន្ទុ ៤ – ១៣ នៅផ្តាច់ព្រ័ត្រ គឺកីឡាការិនី ស៊្រាង សុរ៉ាឃីម និងកីឡាការិ ឃួន យ៉ារី កម្ពុជា។
ចំណែកប្រភេទកីឡាតេក្វាន់ដូកម្ពុជា វិញសម្រាប់វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម ទទួលបានមេដាយប្រាក់ គឺកីឡាការិនី អ៊ុន ពេជ្រចរណៃ និងវិញ្ញសាប្រយុទ្ធបុរស ប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម ទទួលបានមេដាយសំរិទ្ធ គឺកីឡាករ មៀន សួស័យយិ។
ការប្រកួតនេះសហព័ន្ធ កីឡាសិស្សនិស្សិតកម្ពុជា បានបញ្ជូន ៥ ប្រភេទកីឡារួមមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ។ ការប្រកួតខាងលើនេះ ក្រោមការដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា ប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា៕ ដោយ៖លី ភីលីព


