The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Arthur ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus នឹងអាចមានឱកាសធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹប Valencia នៅលីគកំពូលអេស្បាញ។
ភ្នាក់ងាររបស់កីឡាករបានប្រកាសនៅថ្ងៃនេះ ក្លឹបអេស្បាញបានបង្ហាញពីបំណង និងក៏បានចរចាគ្នារួចរាល់ហើយផងដែរ ដើម្បីអាចធ្វើការដោះដូរកីឡាករប្រេស៊ីលរូបនេះ ពីអ៊ីតាលីទោះបីជានៅសេសសល់ លក្ខខណ្ឌមួយចំនួនដែលត្រូវពិភាក្សាក្តី។
ភ្នាក់ងាររបស់កីឡាករ បាននិយាយបែបនេះថា៖ បច្ចុប្បន្នក្លឹប Valencia កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករ Arthur ពិតមែនហើយកីឡាកររូបនេះក៏បានបញ្ជាក់ប្រាប់ហើយផងដែរ អំពីបំណងចង់ចាកចេញពីអ៊ីតាលី របស់គាត់ហើយដូចនេះខ្ញុំត្រូវស្វែងរកដំណោះស្រាយសម្រាប់គាត់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
