កីឡា

Benteke ចូលរួមជាមួយនឹង D.C. United ជាផ្លូវការ

កីឡាករវ័យ៣១ឆ្នាំ Benteke ទីបំផុតនៅថ្ងៃនេះត្រូវបានគេដឹងហើយថា នឹងត្រូវចូលរួមជាផ្លូវការជាមួយនឹងក្លឹប នៅលីគកំពូលអាមេរិក D.C United ជាមួយនឹងកុងត្រាដែលមានសុពលភាព ដល់ឆ្នាំ២០២៤ និងលទ្ធភាពក្នុងការបន្ថែមកុងត្រា ១ឆ្នាំទៀតផងដែរ។

កីឡាករ Christian Benteke បានសម្រេចចូលរួម D.C United ពីក្លឹប Cyrstal Palace ដែលនឹងអនុញ្ញាតិ ឲ្យកីឡាករប៊ែលហ្ស៊ិករូបនេះ នឹងត្រូវធ្វើការជាមួយនឹងលោក Wayne Rooney ដែលទើបតែត្រូវបានតែងតាំង ជាគ្រូបង្វឹករបស់ក្លឹបកាលពីរដូវក្តៅកន្លងមកនេះ។

Benteke មានវ័យ៣១ឆ្នាំទៅហើយនោះ បានចំណាយពេល១០ឆ្នាំមកហើយ ជាមួយនឹងលិគកំពូលអង់គ្លេស ដោយចាប់ផ្តើមដំបូងជាមួយនឹង Aston Villa កាលពីឆ្នាំ២០២១ និងបន្តទៅចូលរួមជាមួយនឹង Liverpool នៅ៣ឆ្នាំបន្ទាប់និងចុងក្រោយចំណាយពេល៦រដូវកាលជាមួយនឹង Crystal Palace ដែលគាត់បានស៊ុតបាន៣៧ដង ក្នុងការបង្ហាញខ្លួនទាំង១១៧ដង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top