កីឡា

Chelsea រកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយ ប្រកួតដំបូង

បើកឆាកប្រកួតដំបូងនៅទឹកដីខ្លួនឯងក្រុម Everton ហាក់ដូចជាមិនសូវមានសំណាង គ្រប់គ្រាន់ឡើយក្នុងការប្រកួតប៉ះនឹងក្រុមខ្លាំងតោខៀវ Chelsea ដោយបានបាត់បង់៣ពិន្ទុទៅជាមួយនឹង គ្រាប់បាល់តែមួយគ្រាប់គត់ នៅក្នុងការប្រកួត។

បាល់ពិន័យ១១ម៉ែត្រ ដែលធ្វើបានដោយកីឡាករប្រេស៊ីល Jorginho នៅនាទីចុងក្រោយ៩០បូកនឹង៩ទៅហើយដែលសមល្មមគ្រប់គ្រាន់ឲ្យ Chelsea យកបាន៣ពិន្ទុទៅផ្ទះវិញហើយកំពុងឈរនៅលេខរៀង បណ្តោះអាសន្នលេខ៦។

Chelsea គ្រប់គ្រងបាល់រហូតទៅដល់៦២ភាគរយ និងស៊ុតចេញបាន៩ដងខណៈដែលម្ចាស់ផ្ទះ ទោះគ្រប់គ្រងបាល់តិចប៉ុន្តែក៏ស៊ុតបានច្រើនគួរសមដល់ទៅ៧ដងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top