កីឡា

Thiago របួសក្នុងការប្រកួតបើកឆាក កំពុងក្លាយជាការព្រួយបារម្ភចំពោះក្រុម

កីឡាករខ្សែបម្រើឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Thiago Alcantara ទំនងជានឹងត្រូវអវត្តមានប្រកួតជាច្រើន ក្នុងលីគក្រោយពេលដែល បានទទួលរងរបួសសរសៃពួរ កាលពីប្រកួតបើកឆាកដំបូងបើករដូវកាលថ្មីស្មើនឹងក្រុម Fulham។

កីឡាករអេស្បាញរូបនេះ លេងបានតែ៥១នាទីប៉ុណ្ណោះ ក្នុងការប្រកួតប៉ះនឹង Fulham លទ្ធផល២ទល់នឹង២ហើយ ក៏បានទទួលការស្កេនរួចរាល់ហើយដែររងចាំការពិនិត្យម្តងទៀត ដើម្បីកំណត់ពេលវេលាវិលត្រឡប់។

ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យម្តងទៀត នៅសប្តាហ៍នេះប៉ុន្តែនឹងមិនអាចកំណត់បានទេ ទៅលើភាពធូរស្រាលនៃរបួសដែលវាចាំបាច់អាស្រ័យ ទៅលើសុខភាពរបស់កីឡាករវ័យ៣១ឆ្នាំរូបនេះ ឬអាចនឹងត្រូវសម្រាកជាច្រើនសប្តាហ៍ ប្រសិនបើមិនអាចឆាប់ពេក។

នេះមានន័យថា Alcantara នឹងត្រូវខកការប្រកួតសំខាន់ៗរបស់ក្រុមប៉ះនឹង Crystal Palace, Man UTD, Bournemouth និង Newcastle ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top