កីឡា

Man UTD ព្រមព្រៀងតម្លៃខ្លនសម្រាប់ Rabiot

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្ថិតនៅក្នុងដំណើរការ នៃការចរចាគ្នា ជាមួយនឹងក្លឹប Juventus ដើម្បីអាចធ្វើការផ្ទេរកីឡាករឆ្នើមបារាំងម្នាក់ មកកាន់ទឹកដី  Old Trafford ខណៈដែលកិច្ចព្រមព្រៀងទៅលើតម្លៃខ្លួនកីឡាករក៏បាន ធ្វើឡើងរួចរាល់ហើយផងដែរ។

ថ្មីៗនេះ Man UTD បានបន្តស្វែងរកកីឡាករខ្សែបម្រើម្នាក់ នៅលើទីផ្សារដើម្បីមកជំនួសតំណែង កីឡាករគោលដៅរបស់ខ្លួនគឺកីឡាករ Frenkie De Jong ដែលតែងតែបានបដិសេធ មិនព្រមផ្ទេរមកចូលរួមជាមួយនឹង Man UTD រហូតមកហើយទីបញ្ចប់ក្លឹបបានមើលឃើញថាកីឡាករ Adrien Rabiot គឺជាកីឡាករម្នាក់ដ៏សាកសម សម្រាប់តំណែងនេះ។

ប្រភពដដែលជឿជាក់ថាតម្លៃខ្លួន របស់កីឡករបារាំងរូបនេះ អាចមានចន្លោះពី១៥លានផោន ហើយប្រសិនបើការពិភាក្សាជាមួយនឹងភ្នាក់ងារកីឡាករ និងម្តាយរបស់កីឡាកររួចរាល់មានន័យថា Rabiot នឹងអាចបង្ហាញវត្តមានឲ្យក្លឹបនៅរដូវកាលថ្មីនេះ ជាមិនខានមុនរដូវក្តៅត្រូវបានបិទទៅជាផ្លូវការ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top