កីឡា

លោក អ៊ុក សិទ្ធិជាតិ វាយតម្លៃខ្ពស់ សហព័ន្ធរៀបចំការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 

ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងកីឡាតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ហេង សុវណ្ណ អនុប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាតំណាងឲ្យលោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា លោក ហ៊ុល សារ៉ាវុធ ម្ចាស់ក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នៅក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា តំាងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត ស្មារតី និងថវិកាសម្ភារៈចូលរួមអភិឌ្ឍនវិស័យកីឡាស្នូកឃ័រដើម្បីធ្វើយ៉ាងបែបណា ឲ្យកីឡាករ-កីឡាការិនីស្នូកឃ័រប្រកួតយ៉ាង សប្បាយរីករាយ ព្រោះកិច្ចការនេះមានសារសំខាន់ ប្រសិនក្លិបដំណើរល្អប្រសើរ សហព័ន្ធនឹងមានភាពរឹងមាំ ហើយកីឡាករ-កីឡាការិនីក៏បានហាត់ហ្វឹកហ្វឹនដែរ។

លោកបន្តថា ការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នឹងធ្វើឲ្យមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រមបង្កើនសមត្ថភាពដ៏បានល្អប្រសើរ ។ ការរៀបចំការប្រកួតបង្កើតសកម្មភាពប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ SEA GAMES ២០២៣ ក្នុងនោះក៏មានកីឡាប៊ីយ៉ា និង ស្នូកយ័រ ។ ស្របពេលកីឡាប៊ីយ៉ា និង ស្នូកយ័រដាក់ចូលព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ខាងមុខ ក្រសួងអប់រំយុវជន និងកីឡាក៏កំពុងបាននឹងរៀបចំព្រឹត្តិការណ៍កីឡាជាតិនៅខែវិច្ឆិការ ឆ្នាំ២០២២នេះដែរ។

 លោក ហេង សុវណ្ណ ក៏បានមានប្រសាសនថា ការប្រកួតការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នេះធ្វើឡើងដើម្បីសម្រិម្សំរាំងធនធានកីឡាករស្នូកឃ័រសម្រាប់ពេលខាងមុខ ដែលជាផែនការមេរបស់ប្រធានសហព័ន្ធលោក ជុំ កុសល បានណែនាំ និងដាក់ផែនការបង្កើតការប្រកួតឥ្យបានច្រើនបំផុតតាមអាចធ្វើទៅបាន ក្នុងការត្រៀមលក្ខណៈគាប់ប្រសើរមួយសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ ទើបថ្ងៃនេះយើងនឹងជ្រើសរើសកីឡាករដោយឆ្លងកាត់ការប្រកួតមួយក្នុងវិញ្ញាសាស្នូកយ័របុរស គឺកម្មវិធីប្រកួតកីឡាស្គូកហ្គ័រ KING SNOOKER CUP រួមសហការ ជាមួយក្លឹបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាថា ការប្រកួតនឹងចាប់ផ្ដើមបើកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ដែលកីឡាករស្នូកឃ័រជើងខ្លាំងចំនួន១៦នាក់ ។ ការប្រកួតនេះដែរយើងក៏មានរៀបចំជាពានរង្វាន់ និងប្រាក់រង្វាន់ដល់កីឡាករដែលមានចំណាត់ ថ្នាក់ពីលេខ១ដល់លេខ៣ និងរង្វាន់លើកទឹកចិត្តផ្សេងៗដល់កីឡាករ ដែលមានទេពកោសល្យជាដើម៕ ដោយ៖លី ភីលីព

Most Popular

To Top