កីឡា

Thiago នឹងអវត្តមានក្នុងការប្រកួត ចំនួន២ របស់ហង្សក្រហម Liverpool

ជំនួយការគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Pepijn Lijnders នៅថ្ងៃនេះបានចេញមក ធ្វើការផ្តល់ព័ត៌មានបន្ថែម អំពីកីឡាករសំខាន់ៗមួយចំនួន ដែលនឹងត្រូវខកខាន ក្នុងធ្វើដំណើរទៅចូលរួម ការប្រកួតនៅ Carrow Road ក្នុងក្របខណ្ឌ EFL Cup។

Liverpool បានអះអាងថា Thiago Alcantara នឹងមិនមានឈ្មោះលេង ឲ្យក្រុមក្នុងការប្រកួតចំនួន២ ខាងមុខដូចជាការប្រកួតប៉ះនឹង Norwich នៅពានរង្វាន់ EFL Cup នាថ្ងៃអង្គារ និង៤ថ្ងៃក្រោយត្រូវប៉ះនឹង Brenford នៅ Premier League ផង។

គួរឲ្យដឹងដែរថា Thiago បានបង្ហាញខ្លួនចុងក្រោយ ឲ្យក្រុមកាលពីថ្ងៃអាទិត្យកន្លងទៅយកឈ្នះ Crystal Palace ក្នុងលទ្ធផល៣ទល់នឹង០ ប៉ុន្តែលេងបានត្រឹមតែ១ម៉ោង គាត់ក៏បានប៉ះទង្គិច ជាមួយនឹងកីឡាករផ្សេងទៀត ហើយក៏ក្លាយទៅជារបួសនេះតែម្តង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top